ដល់ធម៌ ក៏ដឹងច្បាស់តាមពិតថា នេះជាកុសល ដឹងច្បាស់តាមពិតថា នេះជាអកុសល ដឹងច្បាស់តាមពិតថា នេះជាអំពីប្រកបដោយទោស ដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស ដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើមិនគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប ដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ ដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ ជាអំពើស ជាអំពើមានចំណែកប្រៀបផ្ទឹមគ្នា។ កាលដែលបុគ្គលនោះ ដឹងច្បាស់យ៉ាងនេះ ឃើញច្បាស់យ៉ាងនេះហើយ អវិជ្ជា ក៏សាបសូន្យទៅ វិជ្ជាក៏កើតឡើង។ សេចក្តីសុខ រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះការសាបសូន្យទៅនៃអវិជ្ជា ព្រោះការកើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង រមែងកើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែងកើតឡើង ព្រោះការសាបសូន្យទៅនៃអវិជ្ចា ព្រោះការកើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏រមែងកើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជា