មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក(១) ភិក្ខុកាលពិចារណាឃើញរឿយៗ នូវកាយជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ (ការដឹង និងការឃើញ) ឲ្យកើតក្នុងកាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងវេទនាទាំងឡាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាខាងក្នុង មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស
(១) សំដៅយកកាយ ឬឧបាទានក្ខន្ធទាំង៥។