[​៤៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​ពោល​នូវ​សេចក្តី​នេះ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​សន​ង្កុ​មារ​ព្រហ្ម​ ​ពោល​សេចក្តី​នេះ​ហើយ​ ​ទើប​ពោល​នឹង​ពួក​តាវត្តិង្ស​ទេវតា​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​តាវត្តិង្ស​ទេវតា​ ​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ត្រង់​ដែល​ថា​ ​ធម៌​ជា​បរិវារ​នៃ​សមាធិ៧យ៉ាងនេះ​ ​ដើម្បី​ចំរើន​នៃ​សម្មាសមាធិ​ ​ដើម្បី​បរិបូណ៌​ ​នៃ​សម្មាសមាធិ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​បញ្ញត្ត​ហើយដោយ​ល្អ​។​ ​ធម៌​ជា​បរិវារ​ ​នៃ​សមាធិ៧យ៉ាង​ ​តើ​ដូចម្តេច​។​ ​សម្មាទិដ្ឋិ​ ​(​សេចក្តី​យល់​ត្រូវ​)​១​ ​សម្មាសង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ត្រូវ​)​១​ ​សម្មាវាចា​ ​(​សំដី​ត្រូវ​)​១​ ​សម្មា​កម្មន្តៈ​ ​(​ការងារ​ត្រូវ​)​១​ ​សម្មាអាជីវៈ​ ​(​ការ​ចិញ្ចឹមជីវិត​ត្រូវ​)​១​ ​សម្មា​វាយាមៈ​ ​(​សេចក្តី​ព្យាយាម​ត្រូវ​)​១​ ​សម្មាសតិ​ ​(​សេចក្តី​រលឹក​ត្រូវ​)​១​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សភាវៈ​នៃ​ចិត្ត​ ​មាន​អារម្មណ៍​មូល​តែមួយ​ណា​ ​ដែល​អង្គ​ទាំង៧នេះ​ ​ចោមរោម​ហើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សភាវៈ​នៃ​ចិត្ត​ ​មាន​អារម្មណ៍​តែមួយ​នេះ​ ​លោក​ហៅថា​ ​សម្មាសមាធិ​ ​ដ៏​ប្រសើរ​ ​ប្រកបដោយ​ឧបនិស្ស័យ​ផង​ ​ថា​ ​ប្រកប​
ថយ | ទំព័រទី ៩៨ | បន្ទាប់