បុគ្គល​ ​កាល​ពោល​ដោយ​ប្រពៃ​ ​គប្បី​ពោល​នូវ​ពាក្យ​ដែល​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ថា​ ​មែនពិត​ ​ព្រះ​បរិយត្តិធម៌​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​ដោយ​ល្អ​ ​ព្រះ​នព​លោកុត្តរធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ទាំងពួង​ ​ដឹង​ពិត​ ​ឃើញ​ពិត​ ​ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ ​គួរ​ដល់​ឯ​ហិប​ស្ស​វិធី​ ​ជា​ធម៌​ ​ដែល​ព្រះ​អរិយបុគ្គល​ ​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ក្នុងចិត្ត​នៃ​ខ្លួន​ ​ទ្វារ​នៃ​ព្រះនិព្វាន​នោះ​របើក​ហើយ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ព្រោះថា​ ​ជន​ទាំងឡាយ​ណា​នីមួយ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ចំពោះ​ព្រះពុទ្ធ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ចំពោះ​ព្រះធម៌​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ចំពោះ​ព្រះសង្ឃ​ ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​ព្រះ​អរិយៈ​ ​មួយទៀត​ ​ជន​ទាំងឡាយ​ណា​ ​ជា​ឱប​បា​តិកៈ​ ​ជា​ជន​ទៀង​ក្នុង​ធម៌​ ​ខ្ញុំ​ខ្លាច​អំពើ​មុសាវាទ​ ​មិន​អាច​នឹង​រាប់​ជន​ទាំងអម្បាល​នោះ​ ​ដូច្នេះ​ថា​ ​ពួក​ជន​នៅក្នុង​ដែន​មគធៈ​ ​ច្រើនជាង២លាន​ ​៤សែន​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​
ថយ | ទំព័រទី ១០០ | បន្ទាប់