ទាំងទេពបរិសទ្យជាច្រើន ក៏អង្គុយនៅជុំវិញ ឯមហារាជទាំង៤ អង្គក៏គង់ក្នុងទិសទាំង៤ គឺធតរដ្ឋមហារាជ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតា ចោមរោមត្រៀបត្រា វិរូឡ្ហកមហារាជ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមត្រៀបត្រា វិរូបក្ខមហារាជ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមត្រៀបត្រា វេស្សវណមហារាជ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោមត្រៀបត្រា បពិត្រព្រះអង្គដ៏ចំរើន កាលណាពួកទេវតា ជាន់តាវត្តិង្សទាំងអស់គ្នា អង្គុយប្រជុំ ក្នុងទេវសភាឈ្មោះសុធម្មា ទាំងទេវបរិសទ្យជាច្រើន អង្គុយនៅជុំវិញ ឯមហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤ នេះជាអាសនៈ របស់មហារាជទាំង៤នោះ ក្នុងកាលនោះ អាសនៈរបស់ពួកយើងខ្ញុំ នៅជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយមក