មាន​ព្រះ​ភាគ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​បាន​សំដែង​គុណ​ ​ជា​របស់​ពិត៨ប្រការ​ ​របស់​ព្រះមានព្រះភាគ​ ​ដល់​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​រហូត​មក​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ដែល​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​យ៉ាងនេះ​ ​ជា​អ្នក​ប្រកបដោយ​គុណ​ ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លងទៅ​ហើយ​ ​មិនឃើញ​មាន​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី១​)​។​ ​ធម៌​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ត្រាស់​សំដែង​ហើយដោយ​ល្អ​ ​ជា​ធម៌​ដែល​អរិយបុគ្គល​ ​គប្បី​ឃើញច្បាស់​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ដែល
ថយ | ទំព័រទី ១០៨ | បន្ទាប់