ទៅ​ហើយ​ ​ក៏​មិនឃើញ​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី៥​)​។​ ​លាភ​សម្រេច​ហើយ​ ​សេចក្តី​សរសើរ​ ​ក៏​សម្រេច​ហើយ​ ​ដល់​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទាំង​ពួក​ក្សត្រ​ ​ក៏​មាន​សភាព​ជា​អ្នក​ស្រឡាញ់​ ​រាប់រក​ ​(​ព្រះអង្គ​)​ ​ប៉ុន្តែ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ប្រាសចាក​សេចក្តី​ស្រវឹង​ ​(​ក្នុង​លាភ​ជាដើម​នោះ​)​ ​ហើយ​ ​រមែង​សោយ​នូវ​អាហារ​ ​(​តាមធម្មតា​)​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​ស្រវឹង​ ​បរិភោគ​នូវ​អាហារ​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លងទៅ​ហើយ​ ​ក៏​មិនឃើញ​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី៦​)​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងណា​ ​ទ្រង់​ធ្វើ​យ៉ាងនោះ​ ​ទ្រង់​ធ្វើ​យ៉ាងណា​ ​ទ្រង់​ត្រាស់​យ៉ាងនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងណា​ ​ទ្រង់​ធ្វើ​យ៉ាងនោះ​ ​ទ្រង់​ធ្វើ​យ៉ាងណា​ ​ទ្រង់​ត្រាស់​យ៉ាងនោះ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​ ​យើង​ពិចារណា​រកមើល​នូវ​គ្រូ​ ​ជា​អ្នកប្រតិបត្តិ​នូវ​ធម៌​ ​ដ៏​សមគួរ​ដល់​ធម៌​យ៉ាងនេះ​ ​ដែល​ប្រកបដោយ​គុណ​នេះ​ ​ក្នុង​ចំណែក​កាលដែល​កន្លងទៅ​ហើយ​ ​ក៏​មិនឃើញ​មាន​ ​ក្នុង​កាល​ឥឡូវនេះ​ ​ក្រៅអំពី​ព្រះមានព្រះភាគ​នោះ​ចេញ​ហើយ​ ​ក៏​មិនឃើញ​មាន​ដែរ​ ​(​នេះ​ជា​គុណ​ទី៧​)​។​
ថយ | ទំព័រទី ១១១ | បន្ទាប់