ដ៏ក្រៃលែងលើសប្រមាណ ព្រោះបានស្តាប់គុណ ជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា ម្នាលគ្នាយើង ធ្វើម្តេចហ្ន៎ បានព្រះសម្មាសម្ពុទ្ធ៤ ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែងធម៌ឲ្យដូចព្រះមានព្រះភាគ ការសំដែងធម៌នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា នែពួកយើង ព្រះសម្មាសម្ពុទ្ធ៤ព្រះអង្គ លើកទុកសិនចុះ នែពួកយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែងធម៌ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា នែគ្នាយើង ព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គ លើកទុកសិនចុះ នែគ្នាយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ ២ព្រះអង្គ ត្រាស់ឡើងក្នុងលោក សំដែងធម៌ ឲ្យដូច