មហារាជទាំង៤អង្គនោះ ក៏គិតនូវប្រយោជន៍នោះ ប្រឹក្សានូវប្រយោជន៍នោះ ហើយតាំងនៅក្នុងប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្សទេវតាប្រាប់ហើយផង មហារាជទាំង៤អង្គនោះ តំកល់នៅក្នុងប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្សទេវតា ប្រៀនប្រដៅហើយផង ឋិតនៅលើអាសនៈរបស់ខ្លួនៗ មិនចៀសចេញទៅឡើយ។
[៥២] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពន្លឺដ៏លើសលុបក៏កើតឡើង រស្មីដ៏រុងរឿងលើសលែងនូវទេវានុភាព របស់ពួកទេវតា ក៏កើតប្រាកដឡើងក្នុងទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា មានព្រះបន្ទូលនឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលពួកយើង និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតឡើង រស្មីដ៏រុងរឿងកើតប្រាកដ ក្នុងកាលណា ព្រហ្មនឹងមានប្រាកដ ក្នុងកាលនោះ នេះជាបុព្វនិមិត្តដែលព្រហ្មមានប្រាកដ បានជាពន្លឺកើតឡើង រស្មីកើតឡើងជាក់ស្តែង។
[៥១] ព្រះរាជាទាំងនោះ ទទួលពាក្យប្រៀនប្រដៅតាមពាក្យដែលតាវត្តិង្សទេវតា ប្រាប់ហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តស្ងប់រម្ងាប់ ឋិតនៅលើអាសនៈរបស់ខ្លួន។