ឃើញ សម្បុរជាប្រក្រតីនោះ (ក៏ប្រាកដ) ក្នុងគន្លងចក្ខុរបស់ទេវតាជាន់តាវត្តិង្ស។ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតាជាន់តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង។ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើដោយមាស រមែងរុងរឿងកន្លងនូវរាងកាយ របស់មនុស្សដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង ដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្ស មិនមានទេវតាណាមួយក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬក៏អញ្ជើញដោយអាសនៈឡើយ។ ពួកទេវតាទាំងអស់ស្ងៀមព្រងើយ នាំគ្នាអង្គុយផ្គងអញ្ជលី លើបល្លង្កគិតគ្នាថា ឥឡូវនេះ សនង្កុមារព្រហ្ម ប្រាថ្នានឹងគង់លើបល្លង្ករបស់ទេវតាណា ក៏គង់លើបល្លង្ក របស់ទេវតានោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតា