មាន​សម្បុរ​ ​មានយស​ ​ដែល​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះ​សុគត​ ​ហើយ​មក​កើត​ក្នុង​ទេវលោក​នេះ​។​ ​ពួក​ទេវតា​ទាំងនោះ​ ​រុងរឿង​កន្លង​នូវ​ពួក​ទេវតា​ឯទៀត​ ​ដោយ​សម្បុរ​ ​ដោយ​យស​ ​និង​អាយុ​ ​ពួក​សាវ័ក​ ​របស់​ព្រះសម្ពុទ្ធ​ ​ព្រះអង្គ​មាន​ព្រះ​ប្រាជ្ញា​ដូច​ផែនដី​ ​ជា​សាវ័ក​ ​ដល់​នូវ​សេចក្តី​វិសេស​ ​ក្នុង​ទេវលោក​នេះ​។​ ​លុះ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​ឃើញ​ហេតុនេះ​ហើយ​ ​ទើប​រីករាយ​ ​នមស្ការ​ ​ចំពោះ​ព្រះ​តថាគត​ផង​ ​ចំពោះ​ព្រះធម៌​ ​ជា​ធម៌​ដ៏​ល្អ​ផង​។​

 [​៥៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​បាន​ពោល​នូវ​សេចក្តី​នេះ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​សន​ង្កុ​មារ​ព្រហ្ម​ ​ពោល​នូវ​សេចក្តី​នេះ​ ​ក៏​មាន​សំឡេង​ប្រកបដោយ​អង្គ៨​ ​គឺ​សំឡេង​ក្បោះក្បាយ១​ ​ងាយ​យល់១​ ​ទន់​ពីរោះ១​ ​គួរ​ស្តាប់១​ ​មូល១​ ​មិន​គ្រាវ១​ ​ក្រអួន១​ ​លាន់រំពង១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​ញុំាង​បរិសទ្យ​
ថយ | ទំព័រទី ១១៩ | បន្ទាប់