ព្រះមានព្រះភាគ​នោះ​ ​ជា​បុគ្គល​មាន​បញ្ញា​ច្រើន​ ​អស់​កាល​អង្វែង​មក​ហើយ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ថា​ ​មាន​ស្តេច​មួយ​ព្រះអង្គ​ ​ទ្រង់ព្រះ​នាម​ទិ​សម្ប​តិ​។​ ​មាន​ព្រាហ្មណ៍​ឈ្មោះ​គោ​វិន្ទៈ​ ​ជា​បុរោហិត​ ​របស់​ព្រះបាទ​ទិ​សម្ប​តិ​។​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​មាន​ព្រះរាជបុត្រ១ព្រះអង្គ​ ​ទ្រង់ព្រះ​នាម​រេណុ​កុមារ​។​ ​គោ​វិន្ទ​ព្រាហ្មណ៍​ ​មានកូន​ប្រុស​ម្នាក់​ ​ឈ្មោះ​ជោតិ​បាល​មាណព​។​ ​ជន​ទាំង៨នាក់​នេះ​ ​គឺ​រេណុ​រាជបុត្រ១​ ​ជោតិ​បាល​មាណព១​ ​និង​ក្សត្រ​​(​១​)​ ​៦ព្រះអង្គ​ទៀត​ ​សុទ្ធតែ​ជា​សំឡាញ់​នឹងគ្នា​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​លុះ​ថ្ងៃ​ ​និង​យប់​កន្លងទៅ​ហើយ​ ​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​កាលដែល​គោ​វិន្ទ​ព្រាហ្មណ៍​ ​ធ្វើ​មរណកាល​ទៅ​ហើយ​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់ព្រះ​កន្សែង​សោក​ស្តាយ​ថា​ ​ឱ​ហ្ន៎​ ​ក្នុង​សម័យ​ណា​ ​យើង​បាន​ប្រគល់​រាជកិច្ច​ទាំងពួង​ដោយ​ស្រួលបួល​ ​ដល់​គោ​វិន្ទ​ព្រាហ្មណ៍​ហើយ​ ​កំពុងតែ​ស្កប់ស្កល់​ ​មូល​មិត​ ​ផ្តេកផ្តិត​ដោយ​កាមគុណ​ទាំង៥​ ​សម័យ​នោះ​ឯង​ ​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​កាល​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់ព្រះ​កន្សែង​សោក​ស្តាយ​យ៉ាងនោះ​ហើយ​ ​រេណុ​រាជបុត្ត​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ស្តេច៦អង្គ​ទៀត​នោះ​គឺ​ ​សត្ត​ភូ១​ ​ព្រហ្មទត្ត១​ ​វេស្សភូ១​ ​ភរ​តៈ១​ ​ធតរដ្ឋ១​ ​ធតរដ្ឋ​មួយទៀត១​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់