ប្រព្រឹត្តត្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លង ព្រះបាទមហាសុទស្សនៈទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន។ ម្នាលអានន្ទ ឥត្ថីរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៧] ម្នាលអានន្ទ តទៅទៀត គហបតិរ័តន៍(១) (គហបតីកែវ) បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ឯគហបតិរ័តន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតីនោះ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក៏ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល គហបតិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរ័តន៍យ៉ាងនេះថា ម្នាល

(១) អដ្ឋកថា ថា គហបតីដែលកើតក្នុងត្រកូលមានភោគសម្បត្តិច្រើន។