[​៥៨​]​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ក្សត្រ​ទាំង៦អង្គ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​ក្សត្រ​ទាំង៦អង្គ​នោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់ព្រះ​ជរា​ចាស់​គ្រាំគ្រា​ ​ទ្រង់ព្រះ​ជន្ម​មក​យូរឆ្នាំហើយ​ ​មាន​ព្រះជន្ម​ ​ក៏​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​បពិត្រ​ព្រះអង្គ​ម្ចាស់​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​នឹង​ដឹង​នូវ​ជីវិត​បាន​ ​កាលបើ​ព្រះបាទ​ទិ​សម្ប​តិ​ ​ទ្រង់​ទិវង្គត​ទៅ​ ​ពួក​អ្នករាជការ​ ​គប្បី​អភិសេក​រេណុ​រាជបុត្រ​ ​ក្នុង​រាជសម្បត្តិ​ ​ហេតុនេះ​ ​រមែង​មាន​ ​សូម​ព្រះអង្គ​ម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​ស្តេច​មក​ ​សូម​ព្រះអង្គ​ម្ចាស់​ទាំងឡាយ​ ​ទៅ​គាល់​ព្រះ​រេណុ​រាជបុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ត្រូវ​ថ្លែង​សេចក្តី​ចំពោះ​ព្រះ​រេណុ​រាជបុត្រ​ ​យ៉ាងនេះ​ថា​ ​ពួក​យើង​ជា​សំឡាញ់​ ​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​មិនជា​ទី​ខ្ពើមរអើម​ ​នៃ​ព្រះ​រេណុ​រាជបុត្រ​ដ៏​ចំរើន​ ​ព្រះអង្គ​ដ៏​ចំរើន​ ​មាន​សុខ​យ៉ាងណា​ ​ពួក​យើង​មាន​សុខ​យ៉ាងនោះ​ ​ព្រះអង្គ​ដ៏​ចំរើន​មានទុក្ខ​ ​យ៉ាងណា​ ​ពួក​យើង​មានទុក្ខ​យ៉ាងនោះ​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់