ថា ឥឡូវនេះ សូមព្រះអង្គដ៏ចំរើន ស្វែងរកបុរោហិតឯទៀត សម្រាប់នឹងប្រឹក្សាការរាជការ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាកផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។
[៦៩] មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ខ្ញុំព្រះអង្គ សូមក្រាបទូលព្រះបាទរេណុ ជាម្ចាស់ផែនដី សូមព្រះអង្គ ទ្រង់ជ្រាបដោយកិច្ចរាជការចុះ ខ្ញុំព្រះអង្គ លែងត្រេកអរក្នុងតំណែងបុរោហិតហើយ។
ព្រះបាទរេណុ ត្រាស់ថា បើអ្នកខ្វះខាត ដោយវត្ថុទាំងឡាយ ដែលត្រូវការ យើងនឹងបំពេញឲ្យអ្នក បើបុគ្គលណាបៀតបៀនអ្នក យើងជាម្ចាស់ នៃសេនាលើផែនដី និងហាមប្រាមបុគ្គលនោះ អ្នកទុកដូចជាបិតា យើងទុកដូចជាបុត្រ ម្នាលគោវិន្ទ សូមអ្នកកុំលះបង់យើងឡើយ។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ការខ្វះខាតដោយវត្ថុទាំងឡាយ ដែលត្រូវការ មិនមានទេ