របស់អ្នកដ៏ចំរើន អ្នកបានស្តាប់ពាក្យអមនុស្សហើយ នឹងប្រព្រឹត្តទៅដោយឡែកដូចម្តេច យើងនោះ នឹងប្រព្រឹត្តតាមអ្នកដែរ ម្នាលគោវិន្ទ (ព្រោះថា) អ្នកដ៏ចំរើន ជាគ្រូយើងស្រាប់ហើយ។ អ្នកប្រៀបដូចកែវមណី និងកែវពៃទូរ្យ មិនមានប្រេះឆារ ថ្លាស្អាត យើងបានឮយ៉ាងនេះហើយ នឹងប្រព្រឹត្តតាមពាក្យប្រដៅរបស់អ្នកគោវិន្ទ។
[៧០] ព្រះបាទរេណុ មានព្រះរាជឱង្ការថា ប្រសិនបើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស យើងនឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់យើងនឹងទៅជាយ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គ ឥឡូវនេះ សូមព្រះអង្គទាំងឡាយដ៏ចំរើន ស្វែងរកបុរោហិតដទៃទៀត សម្រាប់នឹងប្រឹក្សាកិច្ចការរដ្ឋ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គ ខ្ញុំ