ត្រូវ​ធ្វើកុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សត្វ​ដែល​កើតមក​ហើយ​ ​ឈ្មោះថា​ ​មិន​ស្លាប់​ ​គ្មាន​ទេ​ ​តាមដែល​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ក្សត្រ​ទាំង៦អង្គ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​បើ​ដូច្នោះ​ ​សូម​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​រង់ចាំ​អស់៦ឆ្នាំ​សិន​។​បេ​។​ ​រង់ចាំ​អស់៥ឆ្នាំ​សិន​។​ ​រង់ចាំ​អស់៤ឆ្នាំ​សិន​។​ ​រង់ចាំ​អស់៣ឆ្នាំ​សិន​។​ ​រង់ចាំ​អស់២ឆ្នាំ​សិន​។​ ​រង់ចាំ​អស់១ឆ្នាំ​សិន​ ​លុះដល់​កន្លង១ឆ្នាំ​ហើយ​ ​ពួក​យើង​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ដែរ​ ​បើ​គតិ​របស់​អ្នក​ ​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​១ឆ្នាំ​យូរណាស់​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​ ​នឹង​រង់ចាំ​ព្រះអង្គ​ ​អស់១ឆ្នាំ​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នរណា​ហ្ន៎​ ​អាច​ដឹង​នូវ​ជីវិត​បាន​ ​ព្រោះ​បុគ្គល​ត្រូវតែ​ទៅកាន់បរលោក​ ​បុគ្គល​ត្រូវ​យល់​ដោយ​ប្រាជ្ញា​ ​ត្រូវ​ធ្វើកុសល​ ​ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​សត្វ​ដែល​កើត​ហើយ​ ​ឈ្មោះថា​ ​មិន​ស្លាប់​ ​គ្មាន​ទេ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​បានឮ​ព្រហ្ម​និយាយ​ ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់