នោះ ទ្រង់ជាធំលើពួកយក្ស ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទកុវេរៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទធតរដ្ឋៈ ជាធំក្នុងទិសខាងកើត ព្រះបាទវិរូឡ្ហកៈ ជាធំក្នុងទិសខាងត្បូង ព្រះបាទវិរូបក្ខៈ ជាធំក្នុងទិសខាងលិច ព្រះបាទកុវេរៈ ជាធំក្នុងទិសខាងជើង មហារាជទាំង៤ ព្រះអង្គនោះ បានញុំាងទិសទាំង៤ ដោយជុំវិញឲ្យភ្លឺព្រោងព្រាត (ដោយរស្មីរបស់ខ្លួន) ឋិតនៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ។