នៅក្នុង​ជាន់​តាវត្តិង្ស​ចោមរោម​ហែហម​ ​មា​នប​ញ្ចសិ​ខ​គន្ធព្វ​បុត្ត​ ​ជា​អ្ន​ក​នំា​មុខ​ ​ក៏​បាត់​អំពី​ពពួក​ទេវតា​ ​ដែល​ឋិតនៅ​ក្នុង​ឋាន​តាវត្តិង្ស​ ​មក​ប្រតិស្ឋាន​នៅ​លើ​ភ្នំ​វេ​ទិ​យកៈ​ ​ជា​ខាងកើត​នៃ​ក្រុង​រាជគ្រឹះ​ ​ជា​ខាងជើង​នៃ​ ​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ក្នុង​ដែន​មគធៈ​(​ដោយ​ឆាប់រហ័ស​)​ ​ប្រៀប​ដូច​បុរស​មាន​កម្លាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ​ដូច្នោះឯង​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ភ្នំ​វេ​ទិ​យកៈ​ ​និង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ក៏​មាន​ពន្លឺ​ព្រោងព្រាត​ ​ដោយ​ទេ​វានុ​ ​ភាព​ ​នៃ​ពួក​ទេវតា​។​ ​បានឮ​ថា​ ​ពួក​មនុស្ស​ក្នុង​ស្រុក​ជិតខាង​និយាយ​គ្នា​ ​យ៉ាងនេះ​ថា​ ​ថ្ងៃនេះ​ ​ភ្នំ​វេ​ទិ​យកៈ​ ​រុងរឿង​ ​ថ្ងៃនេះ​ ​ភ្លើង​ឆេះ​ភ្នំ​វេ​ទិ​យកៈ​ ​ថ្ងៃនេះ​ ​ភ្នំ​វេ​ទិ​យកៈ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​ភ្នំ​វេ​ទិ​យកៈ​ ​និង​ព្រាហ្មណ​គ្រាម​ ​ឈ្មោះ​អម្ព​សណ្ឌៈ​ ​ហេតុអ្វីបានជា​មាន​ពន្លឺ​ភ្លឺ​ក្រៃពេក​ក្នុងថ្ងៃនេះ​។​ ​ពួក​មនុស្ស​ទាំងនោះ​ ​ក៏​មាន​សេចក្តី​តក់​ស្ល​ត់​ព្រឺរោម​។​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទ្រង់​ត្រាស់​ហៅ​បញ្ច​សិ​ខ
ថយ | ទំព័រទី ១៩៣ | បន្ទាប់