ព្រាហ្មណ​មហាសាល​ ​និង​គហបតិ​មហាសាល​ ​ជាច្រើន​នាក់​ ​ដែល​ជ្រះថ្លា​ស៊ប់​ ​ក្នុង​ព្រះ​តថាគត​ ​ពួក​ជន​ទាំងនោះ​ ​នឹង​ធ្វើការ​បូជា​ព្រះ​សរីរៈ​ ​របស់​ព្រះ​តថាគត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​កុំ​ពោល​ថា​ ​នគរ​នេះ​ ​ជា​នគរ​តូច​ ​នគរ​ទួល​ ​ជា​សាខានគរ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​ព្រះរាជា​ទ្រង់ព្រះ​នាម​ ​មហា​សុ​ទស្សនៈ​ ​ជា​ក្សត្រ​បាន​មុទ្ទា​ភិសេក​ ​(​ឥស្សរៈ​លើ​ផែនដី​)​ ​មាន​មហាសមុទ្រ​ទាំង៤​ ​ជាទីបំផុត​ ​ព្រះអង្គ​ជា​ស្តេច​ឈ្នះ​សង្គ្រាម​ ​ទ្រង់​មាន​ជនបទ​ ​ដល់​នូវ​សេចក្តី​មាំមួន​។​ ​ម្នាល​អានន្ទ​ ​នគរ​កុសិនារា​នេះ​ ​ជា​រាជធានី​ឈ្មោះ​កុសា​វតី​ ​របស់​ព្រះបាទ​មហា​សុ​ទស្សនៈ​។​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​បណ្តោយ​ពី​បុរត្ថិមទិស​ ​ទៅ​បច្ឆិមទិស១២យោជន៍​ ​ទទឹង​ពី​ឧត្តរទិស​ ​ទៅ​ទក្ខិណទិស៧យោជន៍​ ​ជា​នគរ​ស្តុកស្តម្ភ​ ​ធំ​ទូលាយ​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​ជា​ស្រុក​មាន​ភិក្ខាហារ​បរិបូណ៌​។​ ​ម្នាល​អានន្ទ​ ​រាជធានី​ឈ្មោះ​អាល​ក​មន្ទា​ ​របស់​ពួក​ទេវតា​ ​ជា​រាជធានី​ដ៏​ស្តុកស្តម្ភ​ ​ធំ​ទូលាយ​ ​មាន​ជន​ច្រើន​ ​មាន​ទេវតា​កុះករ​ ​ជា​ស្រុក​មាន​ភិក្ខាហារ​បរិបូណ៌​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី
ថយ | ទំព័រទី ២ | បន្ទាប់