សក្កទេវរាជ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មានបំណង​នឹង​ចូល​មក​គាល់​ព្រះមានព្រះភាគ​ ​ជា​យូរណាស់​ហើយ​ ​តែ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​ដោយ​កិច្ចការ​ងារ​នីមួយ​(​១​)​ ​របស់​ពួក​ទេវតា​ ​នៅក្នុង​ជាន់​តាវត្តិង្ស​ ​ព្រោះហេតុនោះ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មិន​អាច​នឹង​ចូល​មក​គាល់​ព្រះមានព្រះភាគ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​សល​ឡ​គន្ធ​កុដិ​ ​ជិត​ក្រុង​សាវត្ថី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សម័យ​នោះ​ឯង​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​មកកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​ជួនជា​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​កំពុង​គង់​សម្ងំ​ ​ដោយ​សមាធិ​ឯណាមួយ​។​ ​ឯ​នាង​ទេវធីតា​ ​ឈ្មោះ​ភុជ​គី​ ​ជា​បរិចារិកា​របស់​វេស្សវណ​មហារាជ​ ​កំពុងតែ​ឈរ​ប្រណម្យ​
​(​១​)​ ​មាន​សេចក្តី​ក្នុង​អដ្ឋកថា​ ​ពន្យល់​ថា​ ​ទេវតា​ជា​កូនស្រី​ ​ឬ​កូនប្រុស​ ​តែង​កើត​លើ​ភ្លៅ​នៃ​ទេវតា​។​ ​ស្រី​ជា​បាទបរិចារិកា​ ​តែង​កើត​លើ​ដំណេក​ទេវតា​។​ ​ទេវតា​អ្នកធ្វើ​គ្រឿងប្រដាប់​ដល់​ស្រី​ជា​បាទបរិចារិកា​នេះ​ ​តែង​កើត​ព័ទ្ធជុំវិញ​ដំណេក​។​ ​ទេវតា​ជា​អ្នកបម្រើ​ ​តែង​កើត​ខាងក្នុង​វិមាន​។​ ​ទេវតា​ទាំងនេះ​ ​ឥតមាន​ដំណើរ​ទាស់ទែងគ្នា​ដល់ទៅ​ក្តីក្តាំ​ឡើយ​ ​លុះតែ​ទេវតា​ណា​កើត​ត្រង់​ទី​ព្រំប្រទល់​ដែន​ ​ទេវតា​ទាំងពួង​ ​ក៏​មិន​អាច​នឹង​កាត់សេចក្តី​ទេវតា​នោះ​ ​ថា​ជា​របស់​អ្នកណា​ឡើយ​ ​ហើយក៏​កើតទៅជា​ក្តីក្តាំ​នឹងគ្នា​ ​ក្រាបទូល​ដល់​សក្កទេវរាជ​ ​ឯស​ក្ក​ទេវរាជ​ ​ក៏​វិនិច្ឆ័យ​សេចក្តី​ថា​ ​បើ​វិមាន​អ្នកណា​ជិត​ជាង​ ​ត្រូវ​បាន​ជា​របស់​អ្នកនោះ​ ​បើ​វិមាន​ទាំងពីរ​ស្មើគ្នា​ ​សក្កទេវរាជ​វិនិច្ឆ័យ​ថា​ ​បើ​ទេវបុត្រ​សំឡឹង​មើលទៅ​រក​វិមាន​អ្នកណា​ ​ត្រូវ​បាន​ជា​របស់​អ្នកនោះ​ ​បើ​ឥត​សំឡឹង​មើលទៅ​ក្នុង​ទីណា​ទេ​ ​ក៏​សក្កទេវរាជ​ ​ទ្រង់​យក​ទេវបុត្រ​នោះ​ ​មក​ទុកជា​របស់​ព្រះអង្គ​។​ ​សក្កទេវរាជ​ ​តែង​រវល់​ដោយ​ការ​កាត់ក្តី​នេះ​ផង​ ​ដោយ​កិ​ច្ច​ផ្សេង​ៗ​ ​មាន​ក្រសាល​ល្បែង​ជាដើម​ផង​ ​ហេតុ​នោះ​ ​បាន​ជាស​ក្ក​ទេវរាជ​ ​ក្រាបបង្គំទូល​ព្រះអង្គ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​ដោយ​ការងារ​នីមួយ​។​
ថយ | ទំព័រទី ២០៣ | បន្ទាប់