ជា​បុត្ត​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ឯ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ជាន់​តាវត្តិង្ស​នេះ​ ​នាំគ្នា​ហៅ​ខ្ញុំ​យ៉ាងនេះ​ថា​ ​គោបក​ទេវបុត្ត​ ​គោបក​ទេវបុត្ត​ ​ដូច្នេះ​ ​ម្នាល​អ្នក​និទ៌ុក្ខ​ទាំងឡាយ​ ​ចំណែក​អ្នក​ទាំងឡាយ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​តែ​បែរជា​មក​កើត​ក្នុង​ពួក​គន្ធព្វ​ ​ដ៏​ថោកទាប​វិញ​ ​ឱ​ហ្ន៎​ ​យើង​ទាំងឡាយ​ណា​ ​បានឃើញ​ពួក​សហធម្មិក​(​១​)​ ​ដែល​កើត​ក្នុង​គន្ធព្វ​ដ៏​ថោកទាប​ ​យើង​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​បានឃើញ​រូប​ដែល​មិន​គួរ​ឃើញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​ទេវតា​ទាំង៣នាក់​ ​ដែល​គោបក​ទេវបុត្ត​ ​និយាយ​រំលឹក​ដាស់តឿន​នោះ​ ​ទេវតា​ពីរ​នាក់​ ​ក៏​ត្រឡប់​បាន​ស្មារតី​ ​ប្រកបដោយ​ឈាន​ ​ក្នុង​បច្ចុប្បន្ន​ ​(​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​)​ ​ក៏បាន​នូវ​កាយ​ជា​ព្រហ្ម​បុរោហិត​។​ ​ឯ​ទេវតា១នាក់​ទៀត​ ​អាស្រ័យ​នៅក្នុង​កាមភព​។​
​[​៩១​]​ ​ខ្ញុំ​បាន​ជា​ឧបាសិកា​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​មាន​ចក្ខុ​ ​ឯ​ឈ្មោះ​របស់ខ្ញុំ​ ​ប្រាកដ​ថា​ ​គោ​បិកា​ ​ជា​ស្ត្រី​មានចិត្ត​ជ្រះថ្លា​ស៊ប់​ ​ក្នុង​ព្រះពុទ្ធ​ ​និង​ព្រះធម៌​ ​លុះ​មានចិត្ត​

​(​១​)​ ​ពួក​ជន​ដែល​ប្រព្រឹត្ត​ធម៌​ស្មើគ្នា​ ​ក្នុង​ពុទ្ធសាសនា​តែមួយ​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់