បណ្តាជន​ទាំង៣នាក់​នោះ​ ​ជន​ម្នាក់​ ​អាស្រ័យ​នៅក្នុង​ពួក​ដ៏​ថោកទាប​នេះ​ ​បាន​ចូល​ទៅ​រួម​ក្នុង​ពួក​គន្ធព្វ​ ​នៅក្នុង​ពួក​គន្ធព្វ​នោះ​ ​ជន​ពីរ​នាក់​ទៀត​ ​រលឹក​ឃើញ​នូវ​ផ្លូវ​នៃ​សម្ពោធិញ្ញាណ​ ​គឺ​អនាគាមិមគ្គ​ ​ក៏​ធុញទ្រាន់​នឹង​ទេវលោក​ ​ព្រោះ​ខ្លួន​មានចិត្ត​ប្រកបដោយ​សមាធិ​។​ ​កិរិយា​ប្រកាស​នូវ​ធម៌​ ​ក្នុង​សាសនា​នេះ​ ​មាន​សភាព​ដូច្នេះ​ ​បណ្តាសា​វ័ក​ទាំងនោះ​ ​សូម្បី​សាវ័ក​ណាមួយ​ ​ក៏​មិន​សង្ស័យ​នឹង​អ្វី​ឡើយ​ ​យើង​ទាំងឡាយ​ ​សូម​នមស្ការ​ ​នូវ​ព្រះពុទ្ធ​ ​ព្រះអង្គ​ឈ្នះ​មារ​ ​ព្រះអង្គ​ជាធំ​ជាង​ជន​ ​ទ្រង់​ឆ្លង​នូវ​ឱឃៈ​បាន​ហើយ​ ​កាត់​បង់​នូវ​សេចក្តី​សង្ស័យ​បាន​ហើយ​។​ ​ទេវបុត្រ​ទាំងនោះ​ ​បានដឹង​ច្បាស់​នូវ​ធម៌​ណា​ ​របស់​ព្រះអង្គ​ ​ក្នុង​សាសនា​នេះ​ហើយ​ ​បាន​នូវ​គុណវិសេស​ ​បណ្តា​គន្ធព្វ​ទាំង៣នាក់​នោះ​ ​គន្ធព្វ​ពីរ​នាក់​ ​បាន​នូវ​កាយ​ជា​ព្រហ្ម​បុរោហិត​ ​បាន​ដល់​នូវ​គុណវិសេស​ ​គឺ​មគ្គ​ ​និង​ផល​។​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​និទ៌ុក្ខ​ ​យើងខ្ញុំ​ព្រះអង្គ​ ​នាំគ្នា​មក​ ​ដើម្បី​ដល់​នូវ​ធម៌​នោះ​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​និទ៌ុក្ខ​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​បើកឱកាស​ហើយ​ ​យើងខ្ញុំ​ព្រះអង្គ​ ​សូម​ក្រាបបង្គំទូល​សួរ​នូវ​ប្រស្នា​។​
ថយ | ទំព័រទី ២១២ | បន្ទាប់