មិនមានសត្រូវ មិនមានព្យាបាទ នៅដោយមិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ តែងមានសេចក្តីប្រាថ្នាដូច្នេះឯង ទោះបីមានសេចក្តីប្រាថ្នាដូច្នោះ ក៏គង់សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ លុះព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបទូលសួរដោយប្រការដូច្នេះហើយ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹងហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់ព្រះមានព្រះភាគ។
[៩៤] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបសួរនូវប្រស្នាចំពោះព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើបសេចក្តីច្រណែននឹងសេចក្តីកំណាញ់ កើតមាន កាលបើអ្វីមិនមាន