វិស្សកម្មទេវបុត្ត ក៏បាននិម្មិតព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ធម្មប្រាសាទ បណ្តោយអំពីទិសខាងកើត ទៅទិសខាងលិច១យោជន៍ ទទឹងអំពីទិសខាងជើង ទៅទិសខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ធម្មប្រាសាទ មានវត្ថុដែលវិចិត្រដោយឥដ្ឋមានបែប៤យ៉ាង ដោយកំពត់៣ជួរបុរស គឺឥដ្ឋមាស១យ៉ាង ឥដ្ឋប្រាក់១យ៉ាង ឥដ្ឋកែវពៃទូរ្យ១យ៉ាង ឥដ្ឋកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានសសរ៨៤០០០ មានបែប៤យ៉ាងគឺ សសរមាស១យ៉ាង សសរប្រាក់១យ៉ាង សសរកែវពៃទូរ្យ១យ៉ាង សសរកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ ក្រាលដោយផែនក្តារមានបែប៤យ៉ាង គឺផែនក្តារមាស១យ៉ាង ផែនក្តារប្រាក់១យ៉ាង ផែនក្តារកែវពៃទូរ្យ១យ៉ាង ផែនក្តារកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ