មិនមែន​ជា​អ្នកមាន​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ទៀង​ប្រាកដ​ ​ទាំងអស់គ្នា​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​នូវ​ប្រស្នា​ ​ដែល​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ទូល​សួរ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ក៏​ពេញព្រះហឫទ័យ​ ​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​សេចក្តី​សង្ស័យ​ក្នុង​ប្រស្នា​នុ៎ះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ឆ្លងផុត​ហើយ​ ​សេចក្តី​ងឿងឆ្ងល់​ ​ក៏​អស់ហើយ​ ​ព្រោះ​បាន​ស្តាប់​នូវ​បញ្ហា​វេយ្យាករណ៍​ ​របស់​ព្រះមានព្រះភាគ​។​
 [​១០០​]​ ​លុះ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រេកអរ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះមានព្រះភាគ​ ​ដូច្នេះហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ញាប់ញ័រ​ ​គឺ​តណ្ហា​ទុកដូចជា​រោគ​ ​សេចក្តី​ញាប់ញ័រ​ ​គឺ​តណ្ហា​ទុកដូចជា​បូស​ ​សេចក្តី​ញាប់ញ័រ​ ​គឺ​តណ្ហា​ទុកដូចជា​កូនសរ​ ​សេចក្តី​ញាប់ញ័រ​ ​គឺ​តណ្ហា​តែង​ដឹក​ទាញ​នូវ​បុរស​នេះ​ ​ឲ្យ​កើត​ក្នុង​ភព​នោះ​ៗ​ ​ព្រោះហេតុនោះ​ឯង​ ​បុរស​នេះ​ ​រមែង​ដល់​នូវ​សេចក្តី​ខ្ពស់​ទាប​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​នូវ​ឱកាស​កម្ម​ ​នៃ​ប្រស្នា​ណា​ ​អំពី​សមណព្រាហ្មណ៍​ដទៃ​ ​ខាងក្រៅ​ព្រះពុទ្ធ​សាសនា
ថយ | ទំព័រទី ២៣២ | បន្ទាប់