ខ្ញុំ​ព្រះអង្គ​សួរ​ហើយ​ ​ក៏​មិន​អាច​នឹង​ដោះស្រាយ​បាន​ ​កាល​មិន​អាច​នឹង​ដោះស្រាយ​ហើយ​ ​ក៏​ត្រឡប់​សួរ​មក​ខ្ញុំ​ព្រះអង្គ​វិញ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​ឈ្មោះ​អ្វី​ ​លុះ​ពួក​សមណព្រាហ្មណ៍​នោះ​ ​សួរ​ខ្ញុំ​ព្រះអង្គ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រាប់​ថា​ ​បពិត្រ​អ្នក​និទ៌ុក្ខ​ ​ខ្ញុំ​ឯង​ជាស​ក្ក​ទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​ក៏​ត្រឡប់​សួរ​មក​ខ្ញុំ​ព្រះអង្គ​តទៅទៀត​ថា​ ​បពិត្រ​ទេ​វាន​មិន្ទមាន​អាយុ​ ​ចុះ​ព្រះអង្គ​សាង​នូវ​អំពើ​ដូចម្តេច​ ​បាន​ជា​ដល់​នូវ​ឋានៈ​នេះ​ ​ដូច្នេះ​ ​ខ្ញុំ​ព្រះអង្គ​ក៏​សំដែងធម៌​(​១​)​ ​ប្រាប់​ដល់​ពួក​សមណព្រាហ្មណ៍​នោះ​ ​តាមដែល​បាន​ស្តាប់​មក​ ​បាន​រៀន​មក​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ធម៌​មាន​ប្រមាណ​ប៉ុណ្ណោះ​ថា​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​យើង​ទាំងឡាយ​បានឃើញ​ហើយ​ផង​ ​យើង​ទាំងឡាយ​ ​បាន​សួរ​នូវ​ប្រស្នា​ណា​ ​លោក​ក៏បាន​ដោះស្រាយ​នូវ​ប្រស្នា​នោះ​ ​ដល់​យើង​ទាំងឡាយ​ផង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​ក៏​ត្រឡប់ទៅ​ជា​សាវ័ក​ ​របស់ខ្ញុំ​ព្រះអង្គ​វិញ​ ​ឯខ្ញុំ​ព្រះអង្គ​មិនមែន​ជា​សាវ័ក​ ​របស់​ពួក​សមណព្រាហ្មណ៍​នោះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯខ្ញុំ​ព្រះអង្គ​ ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​ជា​សោតាបន្ន​បុគ្គល​ ​
​(​១​)​ ​វត្តបទ៧យ៉ាង​
ថយ | ទំព័រទី ២៣៤ | បន្ទាប់