យ៉ាងនេះចុះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់ពីរនេះថា ចិត្តរបស់ខ្ញុំព្រះអង្គ ត្រេកអរក្នុងត្រកូលណា ខ្ញុំព្រះអង្គច្យុតចាកកាយ ជារបស់នៃទេវតា លះបង់នូវអាយុមិនមែនជារបស់មនុស្ស ហើយជាអ្នកមិនវង្វេង ចូលទៅកាន់គភ៌ក្នុងត្រកូលនោះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៣នេះថា ខ្ញុំព្រះអង្គ ជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់មានប្រស្នាមិនភាន់ច្រឡំ ហើយជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតីតំកល់ខ្ជាប់ នៅដោយសេចក្តីដឹងខុសត្រូវ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។