ក៏​នឹកស្មាន​ថា​ ​ជា​ព្រះសម្ពុទ្ធ​ ​ដូច្នេះហើយ​ ​ចូល​ទៅ​អង្គុយ​ជិត​ពួក​សមណៈ​នោះ​។​ ​ពួក​សមណៈ​នោះ​ ​លុះ​ខ្ញុំ​ព្រះអង្គ​សួរ​ថា​ ​សេចក្តី​ជ្រះថ្លា​ ​តើ​ដូចម្តេច​ ​សេចក្តី​មិន​ជ្រះថ្លា​ ​តើ​ដូចម្តេច​ ​ដូច្នេះហើយ​ ​មិន​អាច​នឹង​ដោះស្រាយ​ ​ក្នុង​មគ្គ​ ​និង​បដិបទា​ទាំងឡាយ​បាន​ឡើយ​។​ ​កាលណា​ដែល​ពួក​សមណៈ​ទាំងនោះ​ ​ស្គាល់​ខ្ញុំ​ព្រះអង្គ​ថា​ជាស​ក្ក​ទេវរាជ​ ​មក​ពី​ឋាន​ទេវតា​ ​ពួក​សមណៈ​ទាំងនោះ​ ​បាន​សួរ​ខ្ញុំ​ព្រះអង្គ​ថា​ ​ទេវរាជ​ ​បាន​សាងកុសល​ដូចម្តេច​ ​ទើបបាន​នូវ​សម្បត្តិ​នេះ​។​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​សំដែងធម៌​ ​តាមដែល​បាន​ស្តាប់​មក​ ​ប្រាប់​ដល់​សមណៈ​ទាំងនោះ​ ​ឲ្យ​ប្រាកដ​ក្នុង​ទីប្រជុំជន​ ​ពួក​សមណៈ​ទាំងនោះ​ ​នាំគ្នា​ពេញចិត្ត​ ​ដោយហេតុ​នោះ​ថា​ ​យើង​ទាំងឡាយ​ ​បានឃើញ​វាសវ​ទេវរាជ​ហើយ​។​ ​មួយវិញទៀត​ ​កាលណា​ដែល​ខ្ញុំ​ព្រះអង្គ​ ​បានឃើញ​នូវ​ព្រះសម្ពុទ្ធ​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់