[​១០៩​]​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រាស់​ហៅ​នូវ​បញ្ច​សិ​ខ​គន្ធព្វ​បុត្ត​ថា​ ​នែ​អ្ន​ក​បញ្ច​សិ​ខៈ​ ​អ្នកជា​បុគ្គល​មាន​ឧបការៈ​ច្រើន​ដល់​យើង​ពិត​ ​ដោយហេតុ​ ​អ្នក​បាន​ធ្វើ​ព្រះមានព្រះភាគ​ ​ឲ្យ​ប្រោសប្រាណ​ជាមុន​ ​ម្នាល​អ្នក​ ​លុះ​អ្នក​បាន​ធ្វើ​ព្រះមានព្រះភាគ​ ​ឲ្យ​ប្រោសប្រាណ​ជាមុន​ហើយ​ ​ទើប​យើង​បាន​ចូល​មក​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​យើង​នឹង​តាំង​អ្នក​ ​ទុក​ក្នុង​ទី​ដូចជា​បិតា​ ​អ្នក​នឹង​បាន​ជា​ស្តេច​នៃ​ពួក​គន្ធព្វ​ ​មួយវិញទៀត​ ​យើង​នឹង​ឲ្យ​នាង​ភទ្ទា​សុរិយ​វ​ច្ឆ​សា​ដល់​អ្នក​ ​ព្រោះថា​ ​នាង​ភទ្ទា​សុរិយ​វ​ច្ឆ​សា​នោះ​ ​អ្នក​ក៏​ចង់បាន​មក​ជា​យូរហើយ​។​ ​គ្រានោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ទ្រង់​យក​ព្រះហស្ត​ទះ​ផែនដី​ ​ហើយ​បន្លឺ​នូវ​ឧទាន​ ​អស់​វារៈ៣ដង​ថា​ ​
​សូម​នមស្ការ​ ​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​
​សូម​នមស្ការ​ ​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​
​សូម​នមស្ការ​ ​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់