[​១១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដោយ​វិធី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទៅកាន់​ព្រៃ​ក្តី​ ​ទៅកាន់​ម្លប់ឈើ​ក្តី​ ​ទៅកាន់​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ដកដង្ហើម​ចេញ​ ​មានសតិ​ដកដង្ហើម​ចូល​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​វែង​ ​ឬកាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចូល​វែង​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​ខ្លី​ ​ឬកាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​ ​(​ភិក្ខុ​)​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ខ្យល់​ចេញ​ទាំងពួង​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ខ្យល់​ចូល​ទាំងពួង​ ​ហើយ​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​កាយសង្ខារ​ ​(​អស្សាស​បស្សាសៈ​)​ ​ហើយ​ដកដង្ហើម​ចេញ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់