ដែល​ជាទីស្រឡាញ់​ ​ក៏​ជា​ទុក្ខ​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​គឺ​បុគ្គល​កាល​ចង់បាន​នូវ​របស់​ណា​ ​មិនបាន​ ​ឯ​ការ​មិនបាន​របស់​នោះ​ ​ក៏​ជា​ទុក្ខ​ ​បើ​ដោយ​សេចក្តី​បំព្រួញ​ ​ឧបាទានក្ខន្ធ៥​ ​មាន​រូបក្ខន្ធ​ជាដើម​ ​ក៏​ជា​ទុក្ខ​។​
 [​១៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ជាតិ​។​ ​កិរិយា​កើតជា​ដំបូង​ ​កិរិយា​កើត​ព្រម​ ​ការ​ចុះ​ចាប់​ផ្ទៃ​ ​ការ​វិលត្រឡប់​មក​កើត​ ​ការ​កើត​ប្រាកដ​នៃ​ខន្ធ​ ​ការបាន​នូវ​អាយតនៈ​ណា​ ​របស់​សត្វ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ជាតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ជរា​។​ ​ជរា​ ​គឺ​សេចក្តី​ចាស់​គ្រាំគ្រា​ ​ឬ​ការប្រែប្រួល​ ​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ស្បែក​ជ្រួញជ្រីវ​យុរយារ​ ​ការ​រួញ​ថយ​នៃ​អាយុ​ ​ការ​ទ្រុឌទ្រោម​ឥន្ទ្រិយ​ទាំងឡាយ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ជរា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​មរណៈ​។​ ​ភាវៈ​នៃ​ចិត្ត​ដែល​ឃ្លាត​ចេញ​ ​អាការៈ​នៃ​ចិត្ត​ដែល​ឃ្លាត​ទៅ​ ​សេចក្តី​បែកធ្លាយ​ទៅ​ ​សេចក្តី​បាត់បង់​ទៅ​ ​សេចក្តី​វិនាស​ជីវិត​ ​សេចក្តី​ស្លាប់​ ​កាលកិរិយា​ ​សេចក្តី​បែកធ្លាយ​ ​នៃ​ខន្ធ​ទាំងឡាយ​ ​ការ​ដាក់ចុះ​នូវ​សាកសព​ ​ការ​ផ្តាច់ផ្តិល​នូវ​ជីវិតិន្ទ្រិយ​ណា​ ​របស់​សត្វ​ទាំង​ឡាយ​នោះ​ៗ​ ​ចាក​សត្តនិកាយ​
ថយ | ទំព័រទី ២៨២ | បន្ទាប់