កែវផលិក១យ៉ាង​។​ ​ជណ្តើរ​មាស​ ​មេ​ជា​មាស​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​ប្រាក់​។​ ​ជណ្តើរ​ប្រាក់​ ​មេ​ជា​ប្រាក់​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​មាស​។​ ​ជណ្តើរ​កែវ​ពៃទូរ្យ​ ​មេ​ជា​កែវ​ពៃទូរ្យ​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​កែវផលិក​។​ ​ជណ្តើរ​កែវផលិក​ ​មេ​ជា​កែវផលិក​ ​តែ​កាំ​ ​និង​ក្បាល​ជណ្តើរ​ជា​កែវ​ពៃទូរ្យ​។​ ​ម្នាល​អានន្ទ​ ​ស្រះ​ធម្ម​បោក្ខរណី​ ​បិទបាំង​ដោយ​របង​ពីរ​ជាន់​ ​គឺ​របង​មាស១ជាន់​ ​របង​ប្រាក់១ជាន់​។​ ​របង​មាស​ ​មាន​សសរ​បង្គោល​ជា​មាស​ ​តែរ​បារ​របង​ ​និង​ក្បាល​បង្គោល​នៃ​របង​ជា​ប្រាក់​។
ថយ | ទំព័រទី ២៩ | បន្ទាប់