ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មា​វាយាមៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សម្មាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​នូវ​កាយ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មានការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ជា​គ្រឿង​កំណត់​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​ពិចារណា​ឃើញ​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ក្នុងចិត្ត​។​បេ​។​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មានការ​ព្យាយាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ជា​គ្រឿង​កំណត់​ ​កម្ចាត់បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសតិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សម្មាសមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ចាក​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​ ​លុះ​ភិក្ខុ​ចូល​ទៅ​ជិត​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ហើយ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​
ថយ | ទំព័រទី ២៩៩ | បន្ទាប់