គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ដោយ​បការ​ដូច្នេះ​ឯង​។​ ​ម្យ៉ាងទៀត​ ​ស្មារតី​ជា​គ្រឿង​កំណត់​នូវ​សច្ចៈ៤​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ធម៌​ទាំងឡាយ​មាន​មែន​ ​ក៏​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចំរើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចំរើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​ ​មានចិត្ត​មិន​អាស្រ័យ​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ផង​ ​មិន​ប្រកៀក​ប្រកាន់​ ​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​អរិយសច្ច​ទាំង៤​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​សច្ច​បព្វៈ​ ​។​
​ចប់​ ​ធម្មា​នុបស្ស​នា​។​


 [​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង៤​ ​នេះ​ ​អស់៧ឆ្នាំ​ ​តាមលំដាប់​នៃ​វិធី​ចំរើន​ ​ដែល​តថាគត​ ​បាន​ពោល​ហើយ​ ​យ៉ាងនេះ​ ​បណ្តា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​ក៏​គង់​នឹង​បាន​សម្រច​ ​ដល់​បុគ្គល​នោះ​ ​តាម​សេចក្តី​ប្រាថ្នា​ដោយពិត​
ថយ | ទំព័រទី ៣០១ | បន្ទាប់