ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំ​ថា​ដល់ទៅ​អស់៧ខែ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​បុគ្គល​ណាមួយ​ ​បាន​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង​ ​៤​ ​នេះ​អស់៦ខែ​ ​តាមលំដាប់​នៃ​វិធី​ចម្រើន​ ​ដែល​តថាគត​បាន​ពោល​មក​ហើយ​យ៉ាងនេះ​។​ ​អស់៥ខែ​។​ ​អស់៤ខែ​។​ ​អស់៣ខែ​។​ ​អស់២ខែ​។​ ​អស់១ខែ​។​ ​អស់​កន្លះ​ខែ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំ​ថា​ដល់ទៅ​អស់​កន្លះ​ខែ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​បុគ្គល​ណាមួយ​ ​បាន​ ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​នេះ​ ​អស់៧ថ្ងៃ​ ​តាមលំដាប់​នៃ​វិធី​ចម្រើន​ ​ដែល​តថាគត​ ​បាន​ពោល​មក​ហើយ​ ​យ៉ាងនេះ​ ​បណ្តា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​គង់​នឹង​បានសម្រេច​ ​ដល់​បុគ្គល​នោះ​ ​តាមប្រាថ្នា​ដោយពិត​ ​គឺថា​ ​នឹង​បាន​ ​សម្រេច​នូវ​ភាវៈ​ ​ជា​ព្រះអរហន្ត​ ​ក្នុង​បច្ចុប្បន្ន​ទាន់ភ្នែក​ ​ពុំ​នោះ​សោត​ ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​នឹង​បាន​ ​សម្រេច​នូវ​ភាវៈ​ ​ជា​អនាគាមិ​បុគ្គល​ពុំខាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំងឡាយ៤នេះ​ ​ជា​ផ្លូវ​មូល​តែមួយ
ថយ | ទំព័រទី ៣០៣ | បន្ទាប់