បានទតឃើញពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ កំពុងចេញពីក្រុងសេតព្យៈជាពួក ជាកង មានមុខត្រសង ទៅកាន់ទិសខាងជើង លុះទតឃើញហើយ ទ្រង់ត្រាស់សួរខត្តាមាត្យ(១) ថា ម្នាលខត្តៈដ៏ចំរើន ចុះពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ចេញទៅពីក្រុងសេតព្យៈ ជាពួក ជាកង មានមុខត្រសង ទៅទិសខាងជើង ដើរទៅកាន់ព្រៃធ្នង់ ធ្វើអ្វីហ្ន៎។ ខត្តាមាត្យក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតមានសមណៈ ឈ្មោះ កុមារកស្សបៈ ជាសាវ័កនៃព្រះសមណគោតម ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប មកដល់ក្រុងសេតព្យៈ ដោយលំដាប់ ហើយគង់នៅក្នុងព្រៃធ្នង់ ជាខាងជើងក្រុងសេតព្យៈ ជិតក្រុងសេតព្យៈ កិត្តិស័ព្ទសរសើរកុមារកស្សបដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយយ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ឯពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ នឹងចូលទៅរកជួបព្រះកុមារកស្សបដ៏ចំរើននោះ។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះបន្ទូលថា ម្នាលខត្តៈដ៏ចំរើន បើដូច្នោះ ចូរអ្នកចូលទៅរកពួកព្រាហ្មណ៍ និងគហបតី អ្នក
(១) អាមាត្យអ្នកអាចដោះស្រាយប្រស្នា ដែលគេសួរបាន