បពិត្រ​រា​ជញ្ញៈ​ ​មហា​បពិត្រ​ ​សំគាល់ហេតុ​នេះ​ដូចម្ដេច​ ​ពួក​បុរស​របស់​មហា​បពិត្រ​ ​ក្នុង​ដែន​នេះ​ ​ចាប់បាន​ចោរ​ ​ដែល​ប្រព្រឹត្ត​អាក្រក់​មក​ថ្វាយ​មហា​បពិត្រ​ ​រួច​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្នកនេះ​ជា​ចោរ​ ​ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ​ ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​ ​(​ដាក់​)​ ​អាជ្ញា​ណា​ ​ដល់​ចោរ​នេះ​ ​សូម​ទ្រង់​ដាក់​អាជ្ញា​នោះ​មក​ ​ទើប​មហា​បពិត្រ​ ​មាន​បន្ទូល​នឹង​បុរស​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​នាំគ្នា​ចង​បុរស​នេះ​ ​ឲ្យ​មាន​ដើមដៃ​ទៅ​ខាងក្រោយ​ ​(​ចងស្លាបសេក​)​ ​ឲ្យខ្ជាប់​ដោយ​ខ្សែ​ដ៏​មាំ​ ​ហើយ​កោរ​ក្បាល​ឲ្យ​រលីង​ចេញ​ ​ហើយ​ ​(​ត្រូវ​ទូង​)​ ​ស្គរជ័យ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវបំបែក​ ​រួច​នាំចេញ​ទៅតាម​ទ្វារ​ខាងត្បូង​ ​កាត់​ក្បាល​ត្រង់កន្លែង​សម្រាប់​ពិឃាត​ ​ជា​ខាងត្បូង​នគរ​ចុះ​ ​បុរស​ទាំងនោះ​ ​ទទួល​ព្រះ​ឱង្ការ​ ​របស់​មហា​បពិត្រ​ថា​ ​ព្រះ​កុរ​ណា​វិសេស​ ​ហើយក៏​នាំគ្នា​ចង​បុរស​នោះ​ ​ឲ្យ​មាន​ដើមដៃ​ទៅ​ខាងក្រោយ​ ​ឲ្យខ្ជាប់​ដោយ​ខ្សែ​ដ៏​មាំ​ ​កោរ​ក្បាល​ឲ្យ​រលីង​ចេញ​ ​(​ទូង​)​ ​ស្គរជ័យ​ ​ដែល​មាន​សំឡេង​ឮខ្លាំង​ ​នាំ​បណ្តើរ​ជុំវិញ​សព្វ​ច្រក​ ​សព្វ​ផ្លូវបំបែក
ថយ | ទំព័រទី ៣១៤ | បន្ទាប់