ហើយ​នាំគ្នា​ទៅ​ស្រង់​បុរស​នោះ​ ​ពី​រណ្តៅ​លាមក​នោះ​មក​ ​ឯ​មហា​បពិត្រ​ ​ក៏​មាន​ព្រះ​ឱង្ការ​នឹង​រាជបុរស​ទាំងនោះ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យក​ចម្រៀកឫស្សី​ ​មក​កោស​កៀរ​លាមក​ ​អំពី​កាយ​បុរស​នោះ​ឲ្យ​ស្អាត​ចេញ​ ​រាជបុរស​ទាំងនោះ​ ​ទទួល​ព្រះ​ឱង្ការ​នៃ​មហា​បពិត្រ​ ​ករុណាវិសេស​ ​ហើយក៏​យក​ចម្រៀកឫស្សី​ ​មក​កោស​កៀរ​លាមក​ ​អំពី​កាយ​បុរស​នោះ​ឲ្យ​ស្អាត​ ​ទើប​មហា​បពិត្រ​ ​មាន​ព្រះបន្ទូល​ ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យក​ដីស្អិត​ពណ៌លឿង​ ​មក​ដុះ​លាង​កាយ​បុរស​នោះ​អស់​បីដង​ ​រាជបុរស​ទាំងនោះ​ ​ទទួល​ព្រះ​ឱង្ការ​របស់​មហា​បពិត្រ​ថា​ ​ករុណាវិសេស​ ​ហើយក៏​យក​ដីស្អិត​ពណ៌លឿង​ ​មក​ដុះ​លាង​កាយ​បុរស​នោះ​ ​អស់​បីដង​ ​មហា​បពិត្រ​ ​មាន​ព្រះបន្ទូល​ ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យក​ប្រេង​ ​លាប​បុរស​នោះ​ ​ហើយ​យក​គ្រឿង​លំអិត​ដ៏​ម៉ដ្ឋ​ ​ទៅ​ខាត់​ឲ្យ​ស្អាត​ល្អ​អស់​បីដង​ ​រាជបុរស​ទាំងនោះ​ ​ក៏បាន​យក​ប្រេង​មក​លាប​បុរស​នោះ​ ​ហើយ​យក​គ្រឿង​លំអិត​ដ៏​ម៉ដ្ឋ​ ​ទៅ​ខាត់​ឲ្យ​ស្អាត​ល្អ​អស់​បីដង​ ​មហា​បពិត្រ​ ​ត្រាស់​ទៅ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​
ថយ | ទំព័រទី ៣២០ | បន្ទាប់