ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​បាន​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ទេវលោក​ ​ហើយនឹង​មក​ប្រាប់​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​ ​ដូចម្តេច​បាន​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះឯង​ ​សូម​មហា​បពិត្រ​ ​បែរ​ព្រះ​យោបល់​ ​យល់​មក​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​។​
 [​១៤៥​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​គួរ​ដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​នៅ​មាន​ទៀត​ឬ​។​បេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នៅ​មាន​ទៀត​។​បេ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​របស់ខ្ញុំ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ពួក​មិត្រ​អាមាត្យ​ជាដើម​នោះ​
ថយ | ទំព័រទី ៣២៣ | បន្ទាប់