រាប់​រាត្រី​នោះ​បាន៣០រាត្រី​ ​ត្រូវជា១ខែ​ ​រាប់​ខែ​នោះ​បាន១២ខែ​ ​ត្រូវជា១ឆ្នាំ​ ​រាប់​ឆ្នាំ​នោះ​បាន​ ​មួយ​ពាន់​ឆ្នាំ​ទិព្វ​ ​ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​តា​វតឹង្ស​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​ណា​ ​ជា​អ្នក​បាន​វៀរ​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆា​រ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​បាន​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ ​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តា​វតិ​ង្ស​ ​ចុះបើ​ពួក​មិត្រ​អាមាត្យ​ទាំងនោះ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​ចាំ​យើង​ទាំងឡាយ​ ​ឲ្យ​គេ​បំរើ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ដោយ​កាមគុណ​ទាំង៥​ ​ជា​ទិព្វ​អស់​យប់​ ​និង​ថ្ងៃ​ពីរ​ ​ឬ​បី​សិន​ ​រួច​សិ​មយើង​ទៅ​ប្រាប់​ដល់​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​ ​ចុះ​ពួក​មិត្រ​អាមាត្យ​ជាដើម​នោះ​ ​គប្បី​មក​
ថយ | ទំព័រទី ៣២៦ | បន្ទាប់