បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​កាលបើ​បុរស​ខ្វាក់​អំពី​កំណើត​ ​និយាយ​ថា​ ​អាត្មាអញ​ ​មិន​ស្គាល់​របស់​នុ៎ះ​ ​អាត្មាអញ​ ​មិនឃើញ​របស់​នុ៎ះ​ ​ព្រោះហេតុនោះ​ ​របស់​នោះ​ ​មិន​មាន​ទេ​ ​ដូច្នេះ​ឈ្មោះថា​ ​និយាយ​មិន​ត្រូវ​សោះ​ឡើយ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​យ៉ាងហ្នឹង​មែនហើយ​ ​អង្គ​មហា​បពិត្រ​ ​ទុក​ដូច​មនុស្ស​ខ្វាក់​អំពី​កំណើត​ប្រាកដ​ ​(​បាន​ជា​)​ ​មហា​បពិត្រ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​ចុះ​មាន​អ្នកណា​មក​ប្រាប់​ដំណឹង​នេះ​ ​ដល់​ព្រះ​កស្សប​ដ៏​ចំរើន​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ​ឬថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​អាយុវែង​ ​យ៉ាងនេះ​ ​យើង​មិន​ជឿ​ ​(​ពាក្យ​របស់​)​ ​ព្រះ​កស្សប​ដ៏​ចំរើន​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ​ឬថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​អាយុវែង​ ​យ៉ាងនេះ​ទេ​ ​បពិត្រ​រា​ជញ្ញៈ​ ​ព្រះអង្គ​សំគាល់​យក​ដោយ​មំសចក្ខុ​នេះ​ ​យ៉ាងណា​ ​ឯ​លោក​ដទៃ​ ​បុគ្គល​មិន​គប្បី​ឃើញ​បាន​យ៉ាងនោះ​ឡើយ​ ​បពិត្រ​រា​ជញ្ញៈ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​អាស្រ័យ​សេព​សេនាសនៈ​ទាំងឡាយ​ ​ដ៏​ស្ងាត់​ ​ដែល​តាំងនៅ​ក្នុង​ព្រៃតូច​ ​និង​ព្រៃធំ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​ប្រមាទ​ ​មាន​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​ឆ្ពោះទៅ​កាន់​ព្រះនិព្វាន​ ​ជម្រះ​នូវ​ទិព្វចក្ខុ​ ​នៅក្នុង​ព្រៃ​ស្ងាត់​នោះ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ទើប​ឃើញ​លោក​នេះ​ផង​ ​លោក​ដទៃ​ផង​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​ផង​ ​ដោយ​ចក្ខុ​ ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​ ​
ថយ | ទំព័រទី ៣២៩ | បន្ទាប់