ទមៈ (ការទូន្មានខ្លួន)១ សញ្ញមៈ (ការសង្រួមក្នុងសីល)១។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋាន (ផ្ទះមានកំពូល) ប្រាក់ លុះស្តេចទៅដល់ហើយ ទ្រង់ប្រថាប់ទៀបទ្វារ នៃកូនដាគារដ្ឋានប្រាក់ ទ្រង់បន្លឺឧទានវាចាថា នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ អ្នកចូរឈប់ចុះ នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ ល្មមប៉ុណ្ណឹងហើយ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋានប្រាក់ ទ្រង់គង់លើបល្លង្កមាស លុះស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ទ្រង់ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក លុះទ្រង់រម្ងាប់វិតក្កៈ វិចារៈហើយ ទ្រង់ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះប្រាសចាកបីតិផង មានឧបេក្ខា មានសតិសម្បជញ្ញៈផង