កាលដែល​យើង​ដឹង​ថា​ ​បុរស​នោះ​ស្លាប់​ហើយ​ ​ទើប​ឲ្យ​ពួក​រាជបុរស​ ​ដាក់​ខ្ទះ​នោះ​ចុះ​មក​ ​គាស់ដី​ស្អិត​ ​បង្ហើប​មា​ត់​សន្សឹម​ៗ​ ​ហើយ​ពិនិត្យមើល​ដោយ​បំណង​ថា​ ​យើង​នឹង​ចាំ​មើល​ជីវៈ​ ​(​ព្រលឹង​)​ ​របស់​ចោរ​នោះ​ ​ដែល​ចេញទៅ​ ​តែ​យើង​មិនឃើញ​ជីវៈ​របស់​ចោរ​នោះ​ចេញទៅ​សោះ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​មានគំនិត​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​នឹង​ត្រឡប់​សួរ​មហា​បពិត្រ​ ​ក្នុង​បរិយាយ​នេះ​វិញ​ ​ប្រស្នា​នេះ​ ​ពេញព្រះហឫទ័យ​នៃ​មហា​បពិត្រ​ ​យ៉ាងណា​ ​សូម​មហា​បពិត្រ​ ​ព្យាករ​ប្រស្នា​នោះ​យ៉ាងនោះ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​ទ្រង់​ធ្លាប់​ចូល​ទៅកាន់​ទី​ព្រះ​បន្ទំ​ ​ក្នុង​វេលា​ថ្ងៃ​ ​បាន​ទ្រង់ព្រះ​សុបិន​ឃើញ​សួនច្បារ​ ​ជាទី​សប្បាយ​ ​ព្រៃ​ជាទី​សប្បាយ​ ​(​ទេសភាព​)​ ​ផែនដី​ជាទី​សប្បាយ​ ​ស្រះ​ឈូក​ជាទី​សប្បាយ​ ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ខ្ញុំ​ធ្លាប់​ចូល​ទៅកាន់​ដំណេក​ ​ក្នុង​វេលា​ថ្ងៃ​ ​ធ្លាប់​យល់សប្តិ​ឃើញ​ ​សួនច្បារ​ ​ជាទី​សប្បាយ​ ​ព្រៃ​ជាទី​សប្បាយ​ ​ផែនដី​ជាទី​សប្បាយ​ ​ស្រះ​ឈូក​ជាទី​សប្បាយ​ ​ដែរ​។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់