ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​កាយ​នេះឯង​ ​ក៏​យ៉ាងនោះ​ដែរ​ ​កាលណាបើ​បាន​ប្រកបដោយ​អាយុ​ផង​ ​ប្រកបដោយ​ភ្លើងធាតុ​ផង​ ​ប្រកបដោយ​វិញ្ញាណ​ផង​ ​ទើប​កាយ​នេះ​ ​ទៅជា​ស្រាល​ជាង​ផង​ ​ទន់​ជាង​ផង​ ​គួរ​ដល់​ការងារ​ជាង​ផង​ ​តែបើ​កាលណា​ ​កាយ​នេះ​ ​មិន​ប្រកបដោយ​អាយុ​ផង​ ​មិន​ប្រកបដោយ​ភ្លើងធាតុ​ផង​ ​មិន​ប្រកបដោយ​វិញ្ញាណ​ផង​ទេ​ ​កាយ​នេះឯង​ ​ក៏​ទៅជា​ធ្ងន់ជាង​ផង​ ​រឹង​ជាង​ផង​ ​មិន​គួរ​ដល់​ការងារ​ផង​។​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះ​ ​សូម​មហា​បពិត្រ​ ​យល់​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​។​
 [​១៥២​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​គួរ​ដែរ​ហើយ​ ​តែ​ខ្ញុំ​នៅតែ​មាន​សេចក្តី​យល់​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​នៅ​មាន​ទៀត​ដែរ​ឬ​។​បេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់