ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ឲ្យ​បុរស​នេះ​ដេក​ផ្កាប់​ ​ដេកផ្អៀង​ទៅ​ម្ខាង​ហើយ​ ​ឲ្យ​ដេកផ្អៀង​ទៅ​ម្ខាងទៀត​ ​ហើយ​លើក​បញ្ឈរ​ឡើង​ ​លើក​សំ​យ៉ុង​ក្បាល​ចុះ​ ​យកដៃ​គោះ​មើល​ ​យក​ដុំដី​គោះ​មើល​ ​យក​ដំបង​គោះ​មើល​ ​យក​គ្រឿង​សស្ត្រា​គោះ​មើល​ ​ទាញ​មក​ ​ច្រាន​ត្រឡប់ទៅវិញ​ ​ទាញ​ប្រែត្រឡប់​ទៅ​ ​ត្រឡប់​មក​ ​ក្រែង​យើង​នឹង​បានឃើញ​ជីវៈ​របស់​បុរស​នេះ​ចេញទៅ​ ​ឯ​រាជបុរស​ទាំងនោះ​ ​ក៏​ទាញ​បុរស​នោះ​មក​ ​ច្រាន​ត្រឡប់ទៅវិញ​ ​ទាញ​ប្រែត្រឡប់​ទៅ​ត្រឡប់​មក​។​ ​យើង​ក៏​មិនបាន​ឃើញ​ជីវៈ​របស់​បុរស​នោះ​ ​ចេញ​មក​សោះ​។​ ​ភ្នែក​នោះ​ឯង​របស់​បុរស​នោះ​ ​ក៏​នៅជា​ភ្នែក​ដដែល​ ​រូប​ទាំងឡាយ​នោះ​ ​ក៏​នៅជា​រូប​ដដែល​ ​ប៉ុន្តែ​បុរស​នោះ​ឯង​ ​មើល​មិនឃើញ​នូវ​រូបាយតនៈ​នោះ​ ​(​ដោយ​ភ្នែក​នោះ​)​សោះ​។​ ​ត្រចៀក​នោះ​ឯង​ ​ក៏​នៅជា​ត្រចៀក​ដដែល​ ​សម្លេង​ទាំងឡាយ​នោះ​ ​ក៏​នៅជា​សម្លេង​ដដែល​ ​ទាស់​តែ​បុរស​នោះ​ ​ស្តាប់​សទ្ទាយតនៈ​នោះ​មិនឮ​ ​(​ដោយ​ត្រចៀក​)​សោះ​។​ ​ច្រមុះ​នោះ​ឯង​ ​ក៏​នៅជា​ច្រមុះ​ដដែល​ ​ក្លិន​ទាំងឡាយ​នោះ​ ​ក៏​នៅជា​ក្លិន​ដដែល​ ​តែថា​បុរស​នោះ​ ​មិន​ធុំ​នូវ​គន្ធាយតនៈ​នោះ​ ​(​ដោយ​ច្រមុះ​នោះ​)​សោះ​។​ ​អណ្តាត​នោះ​ឯង​ ​ក៏​នៅជា​អណ្តាត​ដដែល​ ​រស​ទាំងឡាយ​នោះ​ ​ក៏​នៅជា​រស​ដដែល​ ​តែថា​បុរស​នោះ​ ​មិនដឹង​ច្បាស់​នូវ​រសាយតនៈ​នោះ​ ​(​ដោយ​អណ្តាត​នោះ​)​សោះ​។​ ​កាយ​នោះ​ឯង​ ​ក៏​នៅជា​កាយ​ដដែល​
ថយ | ទំព័រទី ៣៤២ | បន្ទាប់