ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យប្រកបដោយឧបេក្ខា ជាធម្មជាតធំទូលាយ ជាមហគ្គតៈ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។
[១៩] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មាននគរ៨៤០០០ មានកុសាវតីរាជធានីជាប្រធាន ទ្រង់មានប្រាសាទ៨៤០០០ មានធម្មប្រាសាទជាប្រធាន ទ្រង់មានប្រាសាទកំពូល៨៤០០០ មានកូដាការដ្ឋានប្រាសាទជាប្រធាន ទ្រង់មានបល្លង្ក៨៤០០០ សុទ្ធសឹងជាមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូបសត្វសាហាវ ក្រាលដោយសំពត់ធ្វើពីរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើពីរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមទាំងសងខាង ទ្រង់មានដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានសេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស