លាមក​ ​ដរាបដល់​ចុង​ក្រចក​ ​ក៏​នៅតែ​ទូល​ទ្រនូល​លាមក​ ​ដែល​កំពុង​ហូរហៀរ​ ​ធ្លាក់ស​ស្រាក់​ដើរទៅ​។​ ​មនុស្ស​ទាំងឡាយ​ ​ឃើញ​បុរស​នោះ​ហើយ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​នែវ៉ឺយ​ ​ឯង​ជា​មនុស្ស​ឆ្កួត​ទេ​ឬអ្វី​ ​ឯង​ជា​មនុស្ស​លលា​ឬអ្វី​ ​មិនសមបើ​ឯង​ប្រឡាក់​ ​ដោយ​លាមក​ដល់​ចុង​ក្រចក​ ​ហើយ​នៅតែ​ទូល​ទ្រនូល​លាមក​ ​ដែល​កំពុង​ហូរហៀរ​ធ្លាក់ស​ស្រាក់​សោះ​ឡើយ​។​ ​បុរស​នោះ​ឆ្លើយ​ថា​ ​នែវ៉ឺយ​ ​បណ្តា​យើង​ទាំងឡាយ​នុ៎ះ​ ​អ្នករាល់គ្នា​ទេតើ​ ​ជា​មនុស្ស​ឆ្កួត​ ​អ្នករាល់គ្នា​ទេតើ​ ​ជា​មនុស្ស​លលា​ ​បាន​ជា​អញ​ថា​ ​ដូច្នោះ​ ​ព្រោះថា​លាមក​នេះ​ ​ជា​បាយជ្រូក​របស់​អញ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​ឯ​មហា​បពិត្រ​ទុកដូចជា​បុរស​អ្នក​ទូល​ទ្រនូល​លាមក​យ៉ាងនោះ​ដែរ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បព៌ត្រលះ​បង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​ទិដ្ឋិ​ដ៏​លាមក​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​កុំបី​មាន​ ​ដល់​មហា​បពិត្រ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៦២ | បន្ទាប់