បាន​ទាំង​ចង​ត្រឹមត្រូវ​ផង​ ​របស់​នេះ​ ​គួរ​ដល់​ខ្ញុំ​ហើយ​ ​អ្នកឯង​ចូរ​ដឹង​ចុះ​។​ ​លំដាប់នោះ​ ​បុរស​ជា​សំឡាញ់​នោះ​ ​ចោល​បង្វេច​ប្រាក់​ចេញ​ ​ហើយ​យក​បង្វេច​មាស​ទៅ​។​ ​បុរស​ទាំងពីរ​នាក់​នោះ​ ​បាន​វិល​ចូល​ទៅដល់​ស្រុក​របស់​ខ្លួន​វិញ​។​ ​បណ្តា​បុរស​ទាំងពីរ​នាក់​នោះ​ ​បុរស​ជា​សំឡាញ់​ណា​ ​ដែល​នាំ​យក​បាច់​សម្បក​ធ្មៃ​ទៅ​ ​មាតាបិតា​របស់​បុរស​ជា​សំឡាញ់​នោះ​ ​មិន​ត្រេកអរ​សោះ​ ​ទាំង​បុត្រ​ភរិយា​ក៏​មិន​ត្រេកអរ​ ​ទាំង​ពួក​មិត្រ​អាមាត្យ​ ​ក៏​មិន​ត្រេកអរ​ ​បុរស​នោះ​ ​ត្រឡប់ជា​មិនបាន​សេចក្តី​សុខ​ ​សោមនស្ស​ ​ព្រោះតែ​សម្បក​ធ្មៃ​នោះ​ជាហេតុ​។​ ​ចំណែក​ឯ​បុរស​ជា​សំឡាញ់​ណា​ ​បាន​នាំ​យក​បង្វេច​មាស​ទៅ​ ​មាតាបិតា​របស់​បុរស​ជា​សំឡាញ់​នោះ​ ​ក៏​ត្រេកអរ​ ​ទាំង​បុត្រ​ភរិយា​ក៏​ត្រេកអរ​ ​ទាំង​ពួក​មិត្រ​អាមាត្យ​ ​ក៏​ត្រេកអរ​ ​បុរស​នោះ​ ​ក៏បាន​សេចក្តី​សុខ​ ​សោមនស្ស​ ​ព្រោះ​មាស​នោះ​ជាហេតុ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​មហា​បពិត្រ​ ​ក៏​ប្រហែល​ដូចជា​បុរស​អ្នក​ស្ពាយ​សម្បក​ធ្មៃ​ ​យ៉ាងនោះ​ឯង​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​ទិដ្ឋិ​ដ៏​អាក្រក់​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​កុំបី​មាន​ ​ដល់​ព្រះអង្គ​ឡើយ​។​
ថយ | ទំព័រទី ៣៧០ | បន្ទាប់