នោះ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ដុះដាល​ល្អ​ឡើង​បាន​ដែរ​ឬទេ​ ​អ្នក​ភ្ជួរ​សោត​ ​ត្រូវ​បានផល​បរិបូណ៌​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ការ​នេះ​នឹង​ប្រព្រឹត្តទៅ​យ៉ាងនោះ​ ​មិនបានទេ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ពួក​មនុស្ស​សម្លាប់​គោ​ទាំងឡាយ​ក្តី​ ​សម្លាប់​ពពែ​ ​និង​ចៀម​ទាំងឡាយ​ក្តី​ ​សម្លាប់​មាន់​ ​និង​ជ្រូក​ទាំងឡាយ​ក្តី​ ​ពួក​សត្វ​មាន​ជីវិ​ត​ផ្សេង​ៗ​ ​ដល់​នូវ​សេចក្តី​វិនាស​ក្តី​ ​ទាំង​បដិ​គ្គា​ហកៈ​ ​ក៏​សុទ្ធតែ​ជា​អ្នក​យល់ឃើញ​ខុស​ ​មាន​សេចក្តី​ត្រិះរិះ​ខុស​ ​មាន​វាចា​ខុស​ ​មានការ​ងារ​ខុស​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​មាន​សេចក្តី​ព្យាយាម​ខុស​ ​មានសតិ​ខុស​ ​មាន​សមាធិ​ខុស​ ​ក្នុង​យញ្ញ​វិធី​មាន​សភាព​យ៉ាងណា​។​ ​បពិត្រ​រា​ជញ្ញៈ​ ​យញ្ញ​វិធី​ ​មាន​សភាព​យ៉ាងនោះ​ឯង​ ​មិន​មានផល​ច្រើន​ទេ​ ​មិន​មាន​អានិសង្ស​ច្រើន​ទេ​ ​មិន​មាន​សេចក្តី​រុងរឿង​ធំដុំ​ទេ​ ​មិន​មានគុណ​ផ្សាយ​ទៅ​ច្រើន​ទេ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​(​ប្រសិនបើ​)​ ​ពួក​ជន​ពួក​មិន​សម្លាប់​គោ​ទាំងឡាយ​ក្តី​ ​មិន​សម្លាប់​ពពែ​ ​និង​ចៀម​ទាំងឡាយ​ក្តី​ ​មិន​សម្លាប់​មាន់​ ​និង​ជ្រូក​ទាំងឡាយ​ក្តី​ ​ពួក​សត្វ​មាន​ជីវិ​ត​ផ្សេង​ៗ​ ​មិនដល់​នូវ​សេចក្តី​វិនាស​ ​ទាំង​ពួក​បដិ​គ្គា​ហកៈ​សោត​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ត្រូវ​ ​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​ ​មាន​វាចា​ត្រូវ​ ​មានការ​ងារ​ត្រូវ​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់